Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 2083040
ខេត្តកណ្ដាល
ខេត្តកណ្ដាល (ការបញ្ចេញសំឡេងខ្មែរ: [kɑnn'daːl], អានថា: កន់'ដាល)
គឺជាខេត្តនៃប្រទេសកម្ពុជាដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។
ខេត្តមានព្រំដែន
§ ខាងកើតជាប់ខេត្តព្រៃវែង
§ ខាងត្បូងជាប់ ខេត្តតាកែវ
§ ខាងកើតឈៀងខាងជើងជាប់ ខេត្តកំពង់ចាម
§ ខាងកើតឈៀងខាងត្បូងជាប់នឹង វៀតណាម។ ទីរួមខេត្ត គឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម ខាងត្បូងនៃ[ភ្នំពេញ]។
កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្ត ដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តកណា្តលមានស្រុកចំនួន១១ ក្រុង១ ឃុំ១៤៧ ភូមិចំនួន១០៨៧ និង១៤៧សង្កាត់ មានប្រជាជនចំនួន ១០៧៥១២៥នាក់ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨គីឡូម៉ែតការេ។ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ សហាតិមាត្រការ៉េ។ ប្រជាជនខេត្តកណា្តលភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែ ពួកគាត់មានរបរមួយទៀតគឺ របរឡើងត្នោត និងធើ្វស្រូវប្រាំង ព្រមទាំងដាំដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។
ភូមិសាស្ត្រ
ខេត្តកណ្ដាលព័ទ្ធជុំវិញរាជធានីភ្នំពេញទាំងមូល។ ខេត្តនេះក៏ជាប៉ែកមួយនៃផ្ទៃទីក្រុងមេភ្នំពេញ ធំជាងគេដែលមានប្រជាជនមួយលាននាក់រស់នៅក្នុង និង ព័ទ្ធជុំវិញខេត្ត។ កាលណាយើងធ្វើដំណើរចេញពីភ្នំពេញ ព្រំដែនរវាងខេត្ត-រាជធានីទាំងពីរស្ទើរតែមើលមិនដឹង។
ខេត្តនេះប្រកបដោយផ្ទៃដីសើមទំនាបមានលក្ខណៈធម្មតា ដែលគ្របដណ្ដប់ដោយវាលស្រែ និង ដីដាំដំណាំកសិកម្មដទៃទៀត។ រយៈកំពស់មធ្យមរបស់ខេត្តមិនលើសពី ១០ មាត្រ លើកំរិតទឹកសមុទ្រឡើយ។ ខេត្តក៏មានលក្ខណៈពិសេសដោយសារទន្លេធំបំផុតពីរនៅក្នុងប្រទេសនេះហូរកាត់ ទន្លេទាំងពីរនោះគឺ ទន្លេបាសាក់ និង មេគង្គ។[១]
ភ្នំប្រសិទិ្ធ
§ ភ្នំប្រសិទ្ធិ
§ ភ្នំស្អាង
§ ភ្នំអដ្ឋរស្ស
អាកាសធាតុ
ខេត្តនេះមានអាកាសធាតុក្ដៅ ហើយសើមតាមបែបនិវត្តន៍។ រដូវខ្យល់មូសុងជាធម្មតាចាប់ផ្ដើមនៅខែ ឧសភា និង មានរហូតដល់ខែ តុលា ដែលក្រៅពីនោះពេញមួយឆ្នាំគឺជារដូវប្រាំង។ រយៈពេលក្ដៅគួរសមបំផុតប្រចាំឆ្នាំចាប់ផ្ដើមនៅរវាងខែ មីនា និង ឧសភា ពេលអាកាសធាតុត្រជាក់បំផុតគឺចាប់ពី ខែ វិច្ឆិកា រហូត ខែ មីនា។[២]
ខេត្តកណ្តាល ជាឈ្មោះខេត្តមួយក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល នៃប្រទេសកម្ពុជា ពាក្យនេះពុំដឹងជាមានប្រវត្តិនិងប្រភពដើមយ៉ាងណាទេ តែតាមការស្រាវជ្រាវបានឱ្យដឹងថាក្នុងផែនដីព្រះបាទនរោត្តម (១៨៦០-១៩០៤) និងផែនដីព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រកម្ពុជា ចែកចេញជាច្រើនខេត្តក្នុងនោះពុំមានឈ្មោះខេត្តកណ្តាលទេ កាលនោះឈ្មោះខេត្តមួយចំនួនជាឈ្មោះស្រុកសព្វថ្ងៃដូចជា ស្រុកល្វាឯម ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ជាដើម (ឯកសារមហាបុរសខ្មែរ)។ បើតាមកំណត់ត្រាចារឹក នៅចេតិយអង្គឌួង និងចេតិយបុរាណជាច្រើនទៀតលើភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ យើងយល់ថាក្នុងរាជព្រះបាទនរោត្តម ស៊ីសុវត្ថិ ភ្នំព្រះរាជទ្រព្យនេះស្ថិតក្នុង ស្រុកសំរោងទង (ឈ្មោះស្រុកមួយរបស់ខេត្តកំពង់ស្ពឺសព្វថ្ងៃ) តែក្រោយមកក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្ស (១៩២៧-១៩៤១) មានការរៀបចំព្រំប្រទល់ខេត្តជាថ្មី ទើបបានជាភ្នំព្រះរាជទ្រព្យ ត្រូវស្ថិតនៅក្នុងខេត្តកណ្តាលវិញ (កំណត់ត្រាចារឹកចេតិយព្រះស៊ីសុវត្ថិ) ដូចនេះ យើងអាចសន្និដ្ឋានបានថា ខេត្តកណ្តាលកើតមានក្នុងរចនាសម្ព័ន្ធរដ្ឋបាលចាប់តាំងពីរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្ស សម័យដែលអាណានិគមបារាំងគ្រប់គ្រង។
ខេត្តកណ្ដាល កាលសម័យរជ្ជកាលព្រះបាទស៊ីសុវត្ថិមុន្នីវង្ស (១៩២៧‑១៩៤១) ត្រូវបានបែងចែកជាស្រុក និង តំបន់ ទាំងអស់ ១២ ក្នុងនោះមានស្រុកចំនួន ១០ និង តំបន់ចំនួន ២៖
រដ្ឋបាល
| 
   លរ  | 
  
   ប្រភេទ  | 
  
   ឈ្មោះ  | 
  
   តំណែង  | 
  
   គោរម្យងារ  | 
  
   បាឡាត់  | 
  
   ភូឈួយ  | 
 
| 
   ០  | 
  
   ខេត្ត  | 
  
   កណ្ដាល  | 
  
   ចៅហ្វាយខេត្ត  | 
  
   ឧកញ៉ារាជាមេត្រីសិរី មជ្ឈឹមគ្រាស សេដ្ឋាវរារក្ស សិទ្ធិស័ក្តិ ឧត្ដមក្រមពាហុ  | 
  
   គិរិរដ្ឋា  | 
  
   ទី១ ជំនិតមេត្រី, ទី២ ពិភ័តមេត្រី  | 
 
| 
   ១  | 
  
   ស្រុក  | 
  
   ភ្នំពេញ  | 
  
   ចៅហ្វាយស្រុក  | 
  
   បំរុងរាជា  | 
  
   ពិភ័ត្តរាជា សង្គ្រាម  | 
  
   
  | 
 
| 
   ២  | 
  
   តំបន់  | 
  
   ថ្នល់ទទឹង  | 
  
   ចៅតំបន់  | 
  
   ជំនិតភូធរ  | 
  
   
  | 
  
   
  | 
 
| 
   ៣  | 
  
   ស្រុក  | 
  
   ពញាឮ  | 
  
   ចៅហ្វាយស្រុក  | 
  
   ឧទ័យសេនា  | 
  
   
  | 
  
   
  | 
 
| 
   ៤  | 
  
   ស្រុក  | 
  
   ខ្សាច់កណ្ដាល  | 
  
   ចៅហ្វាយស្រុក  | 
  
   សេនាមេត្រី  | 
  
   មេត្រីសេនា  | 
  
   
  | 
 
| 
   ៥  | 
  
   ស្រុក  | 
  
   មុខកំពូល  | 
  
   ចៅហ្វាយស្រុក  | 
  
   ជលសាភិមុខ  | 
  
   
  | 
  
   
  | 
 
| 
   ៦  | 
  
   តំបន់  | 
  
   វិហារសួគ៌  | 
  
   ចៅតំបន់  | 
  
   សូគ៌ានុរក្ស  | 
  
   
  | 
  
   
  | 
 
| 
   ៧  | 
  
   ស្រុក  | 
  
   កៀនស្វាយ  | 
  
   ចៅហ្វាយស្រុក  | 
  
   មេត្រីភូធរ  | 
  
   ពិភ័ត្តិភូធរ  | 
  
   
  | 
 
| 
   ៨  | 
  
   ស្រុក  | 
  
   ល្វាឯម  | 
  
   ចៅហ្វាយស្រុក  | 
  
   ឥសូរមេត្រី  | 
  
   អនុរក្សមេត្រី  | 
  
   
  | 
 
| 
   ៩  | 
  
   ស្រុក  | 
  
   កណ្ដាលស្ទឹង  | 
  
   ចៅហ្វាយស្រុក  | 
  
   វង្សាភូធរ  | 
  
   ភូធរពិភ័ត្តិ  | 
  
   
  | 
 
| 
   ១០  | 
  
   ស្រុក  | 
  
   លើកដែក  | 
  
   ចៅហ្វាយស្រុក  | 
  
   ឥទ្ធរវិជ័យតេជោ  | 
  
   ពិជ័យតេជោ  | 
  
   
  | 
 
| 
   ១១  | 
  
   តំបន់  | 
  
   លើកដែក  | 
  
   ចៅតំបន់  | 
  
   តេជោនុរក្ស  | 
  
   
  | 
  
   
  | 
 
| 
   ១២  | 
  
   ស្រុក  | 
  
   ស្អាង  | 
  
   ចៅហ្វាយស្រុក  | 
  
   វស្សាមេត្រី  | 
  
   
  | 
  
   
  | 
 
| 
   ១៣  | 
  
   ស្រុក  | 
  
   កោះធំ  | 
  
   ចៅហ្វាយស្រុក  | 
  
   ភក្ដីតេជោ  | 
  
   
  | 
  
   
  | 
 
បំណែងចែករដ្ឋបាល
ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត- រាជធានីទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញ តាមបណ្តោយដងទនេ្លមេគង្គ ទនេ្លសាប ទន្លេបាសាក់ និងមានព្រំប្រទល់:
§ ខាងជើងជាប់នឹងខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង
§ ខាងលិចជាប់នឹងខេត្តកំពង់ស្ពឺ
§ ខាងត្បូងជាប់នឹងខេត្តតាកែវ និង ព្រំប្រទល់ប្រទេសវៀតណាម
§ ខាងកើតជាប់នឹងខេត្តព្រៃវែង
ខេត្តកណ្ដាលចែកចេញជា ១១ ស្រុក-ក្រុង, ១១៧ឃុំ, ១០សង្កាត់ និង ១,០១០ ភូមិ[៥]៖
| 
   ក្រុមស្រុក-ក្រុង  | 
  
   ស្រុក-ក្រុង  | 
  
   ជាឡាតាំង  | 
  
   ចំនួនឃុំ-សង្កាត់  | 
  
   ចំនួនភូមិ  | 
 
| 
   ០៨០១  | 
  
   កណ្ដាលស្ទឹង  | 
  
   Kandal Stueng  | 
  
   ១៨  | 
  
   ១២៧  | 
 
| 
   ០៨០២  | 
  
   កៀនស្វាយ  | 
  
   Kien Svay  | 
  
   ៨  | 
  
   ៦៧  | 
 
| 
   ០៨០៣  | 
  
   ខ្សាច់កណ្តាល  | 
  
   Khsach Kandal  | 
  
   ១៨  | 
  
   ៩៣  | 
 
| 
   ០៨០៤  | 
  
   កោះធំ  | 
  
   Kaoh Thum  | 
  
   ១១  | 
  
   ១១៣  | 
 
| 
   ០៨០៥  | 
  
   លើកដែក  | 
  
   Leuk Daek  | 
  
   ៧  | 
  
   ២៥  | 
 
| 
   ០៨០៦  | 
  
   ល្វាឯម  | 
  
   Lvea Aem  | 
  
   ១៥  | 
  
   ៤៣  | 
 
| 
   ០៨០៧  | 
  
   មុខកំពូល  | 
  
   Mukh Kampul  | 
  
   ៧  | 
  
   ៣៩  | 
 
| 
   ០៨០៨  | 
  
   អង្គស្នួល  | 
  
   Angk Snuol  | 
  
   ១០  | 
  
   ២០០  | 
 
| 
   ០៨០៩  | 
  
   ពញាឮ  | 
  
   Ponhea Lueu  | 
  
   ១១  | 
  
   ១២៤  | 
 
| 
   ០៨១០  | 
  
   ស្អាង  | 
  
   S'ang  | 
  
   ១២  | 
  
   ១២០  | 
 
| 
   ០៨១១  | 
  
   តាខ្មៅ  | 
  
   Takhmau  | 
  
   ១០  | 
  
   ៥៩  | 
 
| 
   សរុប  | 
  
   ១២៧  | 
  
   ១,០១០  | 
 ||