Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 1853982
ខេត្តកណ្ដាល
ខេត្តកណ្ដាល (ការបញ្ចេញសំឡេងខ្មែរ: [kɑnn'daːl], អានថា: កន់'ដាល)
គឺជាខេត្តនៃប្រទេសកម្ពុជាដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។
ខេត្តមានព្រំដែន
§ ខាងកើតជាប់ខេត្តព្រៃវែង
§ ខាងត្បូងជាប់ ខេត្តតាកែវ
§ ខាងកើតឈៀងខាងជើងជាប់ ខេត្តកំពង់ចាម
§ ខាងកើតឈៀងខាងត្បូងជាប់នឹង វៀតណាម។ ទីរួមខេត្ត គឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម ខាងត្បូងនៃ[ភ្នំពេញ]។
កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្ត ដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តកណា្តលមានស្រុកចំនួន១១ ក្រុង១ ឃុំ១៤៧ ភូមិចំនួន១០៨៧ និង១៤៧សង្កាត់ មានប្រជាជនចំនួន ១០៧៥១២៥នាក់ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨គីឡូម៉ែតការេ។ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ សហាតិមាត្រការ៉េ។ ប្រជាជនខេត្តកណា្តលភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែ ពួកគាត់មានរបរមួយទៀតគឺ របរឡើងត្នោត និងធើ្វស្រូវប្រាំង ព្រមទាំងដាំដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។
ភូមិសាស្ត្រ
ខេត្តកណ្ដាលព័ទ្ធជុំវិញរាជធានីភ្នំពេញទាំងមូល។ ខេត្តនេះក៏ជាប៉ែកមួយនៃផ្ទៃទីក្រុងមេភ្នំពេញ ធំជាងគេដែលមានប្រជាជនមួយលាននាក់រស់នៅក្នុង និង ព័ទ្ធជុំវិញខេត្ត។ កាលណាយើងធ្វើដំណើរចេញពីភ្នំពេញ ព្រំដែនរវាងខេត្ត-រាជធានីទាំងពីរស្ទើរតែមើលមិនដឹង។
ខេត្តនេះប្រកបដោយផ្ទៃដីសើមទំនាបមានលក្ខណៈធម្មតា ដែលគ្របដណ្ដប់ដោយវាលស្រែ និង ដីដាំដំណាំកសិកម្មដទៃទៀត។ រយៈកំពស់មធ្យមរបស់ខេត្តមិនលើសពី ១០ មាត្រ លើកំរិតទឹកសមុទ្រឡើយ។ ខេត្តក៏មានលក្ខណៈពិសេសដោយសារទន្លេធំបំផុតពីរនៅក្នុងប្រទេសនេះហូរកាត់ ទន្លេទាំងពីរនោះគឺ ទន្លេបាសាក់ និង មេគង្គ។[១]
ភ្នំប្រសិទិ្ធ
§ ភ្នំប្រសិទ្ធិ
§ ភ្នំស្អាង
§ ភ្នំអដ្ឋរស្ស
អាកាសធាតុ
ខេត្តនេះមានអាកាសធាតុក្ដៅ ហើយសើមតាមបែបនិវត្តន៍។ រដូវខ្យល់មូសុងជាធម្មតាចាប់ផ្ដើមនៅខែ ឧសភា និង មានរហូតដល់ខែ តុលា ដែលក្រៅពីនោះពេញមួយឆ្នាំគឺជារដូវប្រាំង។ រយៈពេលក្ដៅគួរសមបំផុតប្រចាំឆ្នាំចាប់ផ្ដើមនៅរវាងខែ មីនា និង ឧសភា ពេលអាកាសធាតុត្រជាក់បំផុតគឺចាប់ពី ខែ វិច្ឆិកា រហូត ខែ មីនា។[២]
ខេត្តកណ្តាល ជាឈ្មោះខេត្តមួយក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល នៃប្រទេសកម្ពុជា ពាក្យនេះពុំដឹងជាមានប្រវត្តិនិងប្រភពដើមយ៉ាងណាទេ តែតាមការស្រាវជ្រាវបានឱ្យដឹងថាក្នុងផែនដីព្រះបាទនរោត្តម (១៨៦០-១៩០៤) និងផែនដីព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រកម្ពុជា ចែកចេញជាច្រើនខេត្តក្នុងនោះពុំមានឈ្មោះខេត្តកណ្តាលទេ កាលនោះឈ្មោះខេត្តមួយចំនួនជាឈ្មោះស្រុកសព្វថ្ងៃដូចជា ស្រុកល្វាឯម ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ជាដើម (ឯកសារមហាបុរសខ្មែរ)។ បើតាមកំណត់ត្រាចារឹក នៅចេតិយអង្គឌួង និងចេតិយបុរាណជាច្រើនទៀតលើភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ យើងយល់ថាក្នុងរាជព្រះបាទនរោត្តម ស៊ីសុវត្ថិ ភ្នំព្រះរាជទ្រព្យនេះស្ថិតក្នុង ស្រុកសំរោងទង (ឈ្មោះស្រុកមួយរបស់ខេត្តកំពង់ស្ពឺសព្វថ្ងៃ) តែក្រោយមកក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្ស (១៩២៧-១៩៤១) មានការរៀបចំព្រំប្រទល់ខេត្តជាថ្មី ទើបបានជាភ្នំព្រះរាជទ្រព្យ ត្រូវស្ថិតនៅក្នុងខេត្តកណ្តាលវិញ (កំណត់ត្រាចារឹកចេតិយព្រះស៊ីសុវត្ថិ) ដូចនេះ យើងអាចសន្និដ្ឋានបានថា ខេត្តកណ្តាលកើតមានក្នុងរចនាសម្ព័ន្ធរដ្ឋបាលចាប់តាំងពីរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្ស សម័យដែលអាណានិគមបារាំងគ្រប់គ្រង។
ខេត្តកណ្ដាល កាលសម័យរជ្ជកាលព្រះបាទស៊ីសុវត្ថិមុន្នីវង្ស (១៩២៧‑១៩៤១) ត្រូវបានបែងចែកជាស្រុក និង តំបន់ ទាំងអស់ ១២ ក្នុងនោះមានស្រុកចំនួន ១០ និង តំបន់ចំនួន ២៖
រដ្ឋបាល
លរ |
ប្រភេទ |
ឈ្មោះ |
តំណែង |
គោរម្យងារ |
បាឡាត់ |
ភូឈួយ |
០ |
ខេត្ត |
កណ្ដាល |
ចៅហ្វាយខេត្ត |
ឧកញ៉ារាជាមេត្រីសិរី មជ្ឈឹមគ្រាស សេដ្ឋាវរារក្ស សិទ្ធិស័ក្តិ ឧត្ដមក្រមពាហុ |
គិរិរដ្ឋា |
ទី១ ជំនិតមេត្រី, ទី២ ពិភ័តមេត្រី |
១ |
ស្រុក |
ភ្នំពេញ |
ចៅហ្វាយស្រុក |
បំរុងរាជា |
ពិភ័ត្តរាជា សង្គ្រាម |
|
២ |
តំបន់ |
ថ្នល់ទទឹង |
ចៅតំបន់ |
ជំនិតភូធរ |
|
|
៣ |
ស្រុក |
ពញាឮ |
ចៅហ្វាយស្រុក |
ឧទ័យសេនា |
|
|
៤ |
ស្រុក |
ខ្សាច់កណ្ដាល |
ចៅហ្វាយស្រុក |
សេនាមេត្រី |
មេត្រីសេនា |
|
៥ |
ស្រុក |
មុខកំពូល |
ចៅហ្វាយស្រុក |
ជលសាភិមុខ |
|
|
៦ |
តំបន់ |
វិហារសួគ៌ |
ចៅតំបន់ |
សូគ៌ានុរក្ស |
|
|
៧ |
ស្រុក |
កៀនស្វាយ |
ចៅហ្វាយស្រុក |
មេត្រីភូធរ |
ពិភ័ត្តិភូធរ |
|
៨ |
ស្រុក |
ល្វាឯម |
ចៅហ្វាយស្រុក |
ឥសូរមេត្រី |
អនុរក្សមេត្រី |
|
៩ |
ស្រុក |
កណ្ដាលស្ទឹង |
ចៅហ្វាយស្រុក |
វង្សាភូធរ |
ភូធរពិភ័ត្តិ |
|
១០ |
ស្រុក |
លើកដែក |
ចៅហ្វាយស្រុក |
ឥទ្ធរវិជ័យតេជោ |
ពិជ័យតេជោ |
|
១១ |
តំបន់ |
លើកដែក |
ចៅតំបន់ |
តេជោនុរក្ស |
|
|
១២ |
ស្រុក |
ស្អាង |
ចៅហ្វាយស្រុក |
វស្សាមេត្រី |
|
|
១៣ |
ស្រុក |
កោះធំ |
ចៅហ្វាយស្រុក |
ភក្ដីតេជោ |
|
|
បំណែងចែករដ្ឋបាល
ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត- រាជធានីទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញ តាមបណ្តោយដងទនេ្លមេគង្គ ទនេ្លសាប ទន្លេបាសាក់ និងមានព្រំប្រទល់:
§ ខាងជើងជាប់នឹងខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង
§ ខាងលិចជាប់នឹងខេត្តកំពង់ស្ពឺ
§ ខាងត្បូងជាប់នឹងខេត្តតាកែវ និង ព្រំប្រទល់ប្រទេសវៀតណាម
§ ខាងកើតជាប់នឹងខេត្តព្រៃវែង
ខេត្តកណ្ដាលចែកចេញជា ១១ ស្រុក-ក្រុង, ១១៧ឃុំ, ១០សង្កាត់ និង ១,០១០ ភូមិ[៥]៖
ក្រុមស្រុក-ក្រុង |
ស្រុក-ក្រុង |
ជាឡាតាំង |
ចំនួនឃុំ-សង្កាត់ |
ចំនួនភូមិ |
០៨០១ |
កណ្ដាលស្ទឹង |
Kandal Stueng |
១៨ |
១២៧ |
០៨០២ |
កៀនស្វាយ |
Kien Svay |
៨ |
៦៧ |
០៨០៣ |
ខ្សាច់កណ្តាល |
Khsach Kandal |
១៨ |
៩៣ |
០៨០៤ |
កោះធំ |
Kaoh Thum |
១១ |
១១៣ |
០៨០៥ |
លើកដែក |
Leuk Daek |
៧ |
២៥ |
០៨០៦ |
ល្វាឯម |
Lvea Aem |
១៥ |
៤៣ |
០៨០៧ |
មុខកំពូល |
Mukh Kampul |
៧ |
៣៩ |
០៨០៨ |
អង្គស្នួល |
Angk Snuol |
១០ |
២០០ |
០៨០៩ |
ពញាឮ |
Ponhea Lueu |
១១ |
១២៤ |
០៨១០ |
ស្អាង |
S'ang |
១២ |
១២០ |
០៨១១ |
តាខ្មៅ |
Takhmau |
១០ |
៥៩ |
សរុប |
១២៧ |
១,០១០ |