Kampong Cham


There is no record.

Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 2265187

Kampong Cham

សេចក្តីផ្តើម

 

ខេត្តកំពង់ចាម គឺជាទឹកដីដ៏ចំណាស់មួយ មានស្លាកស្នាមប្រវត្តិសាស្រ្តសម័យមុនអង្គរ និងសម័យក្រោយមកទៀត ដ៏ច្រើនសន្ធឹកសន្ធាប់។​ ខេត្តកំពង់ចាម មានប្រាសាទបុរាណ ទួលបុរាណ ព្រមទាំងបុរាណវត្ថុផ្សេងៗ នៅសេសសល់ជាច្រើនកន្លែងណាស់ នៅក្នុងទឹកដីខេត្តមួយនេះ។ មិនតែប៉ុណ្ណោះមានទាំងធនធានធម្មជាតិ ដូចជា ព្រៃ ភ្នំ ទីវាល ទន្លេ​ បឹង និងប្រភពទឹកផ្សេងៗ ដែលជាសក្តានុពល សម្រាប់វិស័យទេសចរណ៍ និងការវិនិយោគ។ ខេត្តកំពង់ចាមមានតំបន់ទេសចរណ៍ដូចជា ប្រាសាទនគរបាជ័យ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំហាន់ជ័យ ប្រាសាទព្រះធាតុទឹកឆា ប្រាសាទភ្នំត្រប់ ភ្នំប្រុស ភ្នំស្រី កសិទេសចរណ៍ថ្មដាទឹកឆា និងឆ្នេរខ្សាច់កោះប៉ែនជាដើម។

ទីតាំងភូមិសាស្រ្ត

 

ខេត្តកំពង់ចាម គឺជាខេត្តមួយ​ ដែលមានវ័យចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ហើយស្ថិតនៅភាគខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ។ ខេត្តនេះមានចម្ងាយប្រហែល ១២៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលកាត់តាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧។ ខេត្តកំពង់ចាមមានផ្ទៃដីចំនួន ៤៥៤៩គីឡូម៉ែត្រការ៉េ ដែលមាក្រុងចំនួន ១ ស្រុកចំនួន៩ ឃុំចំនួន១៦៩ សង្កាត់ចំនួន៤ ភូមិចំនួន១៧៥៨។ កាលដើមឡើយខេត្តកំពង់ចាមក្រុងចំនួន២ និងស្រុកចំនួន១៤ នៅដើមអាណត្តិនៃរាជរដ្ខាភិបាលកម្ពុជា បានបំបែកខេត្តនេះជាពីរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដោយព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះស្ថិតនៅវាលទំនាបកណ្តាលនៃទន្លេមេគង្គ ដែលមានព្រំប្រទល់ ខាងលិចជាប់ខេត្តកំពង់ឆ្នាំង ខាងជើងជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ ខាងកើតជាប់ខេត្តត្បូងឃ្មុំ ខាងត្បូងជាប់ខេត្តកណ្តាល និងខេត្តព្រៃវែង។

 

តំបន់ទេសចរណ៍

 

ប្រាសាទបុរាណ

 

1.    ប្រាសាទគុក

2.    ប្រាសាទគុកខ្វិត

3.    ប្រាសាទគុកតាព្រហ្ម

4.    ប្រាសាទគុកព្រីងជ្រុំ

5.    ប្រាសាទគុកព្រះធាតុ

6.    ប្រាសាទគុកយាយហម

7.    ប្រាសាទគុកអំពិលទ្វារ

8.    ប្រាសាទជើងអង

9.    ប្រាសាទទំ​ព្រ​ង​

10. ប្រាសាទព្រៃគី

11.  ប្រាសាទព្រៃនគរ​ក្នុង​ក្រៅ

12. ប្រាសាទព្រះធាតុ

13. ប្រាសាទព្រះធាតុខ្ញុំ

14. ប្រាសាទព្រះធាតុខ្នាយវាន

15. ប្រាសាទព្រះធាតុតូច

16. ប្រាសាទព្រះធាតុត្រពាំងជ្រៃ

17. ប្រាសាទព្រះធាតុធំ

18.  ប្រាសាទព្រះធាតុទឹកឆា

19. ប្រាសាទព្រះធាតុបារាយណ៍

20. ប្រាសាទព្រះធាតុព្រះស្រី

21. ប្រាសាទព្រះធាតុសម្ដី

22. ប្រាសាទព្រះធាតុស្រម

23. ប្រាសាទភូមិមៀន

24. ប្រាសាទភ្នំជើងព្រៃ

25. ប្រាសាទភ្នំត្រប់

26. ប្រាសាទភ្នំធំ

27. ប្រាសាទវត្តប្រើសមាស

28. ប្រាសាទវត្តព្រះធាតុថ្មដា

29. ប្រាសាទស្រះត្រប់

30. ប្រាសាទហាន់ជ័យ

 

រដ្ឋបាល

 

កំពង់ចាមត្រូវបានបែងចែកជា ១០ ស្រុក-ក្រុង ដែលក្នុងនោះបានបែងចែកតទៅទៀតជាឃុំ-សង្កាត់ បន្ថែមពីនោះឃុំ-សង្កាត់ត្រូវបានបែងចែកជាភូមិ។[២]

 

ក្រមស្រុក-ក្រុង

ស្រុក-ក្រុង

ឡាតាំង

ចំនួនឃុំ

០៣០១

បាធាយ

Batheay

១២

០៣០២

ចំការលើ

Chamkar Leu

០៣០៣

ជើងព្រៃ

Cheung Prey

១០

០៣០៤

កំពង់ចាម

Kampong Cham

០៣០៥

កំពង់សៀម

Kampong Siem

១៥

០៣០៦

កងមាស

Kang Meas

១១

០៣០៧

កោះសូទិន

Kaoh Soutin

០៣០៨

ព្រៃឈរ

Prey Chhor

១៥

០៣០៩

ស្រីសន្ធរ

Srey Santhor

១៤

០៣១០

ស្ទឹងត្រង់

Stueng Trang

១២

ខេត្តកំពង់ចាម មានស្រុក ៩ និងក្រុង ១

៩៣ ឃុំ និង ៤ សង្កាត់