Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 2086724
ខេត្តឧត្ដរមានជ័យ
រាជធានីព្រះនគរ ជារាជធានីមួយនៅភាគខាងជើងប្រទេសកម្ពុជា។ រាជធានីព្រះនគរ ទីរួមរាជធានី នៅក្រុងសំរោងសែនមានជ័យ។
ប្រវត្តិខេត្ត
ខេត្តឧត្តរមានជ័យ បានបង្កើតនៅឆ្នាំ១៩៦៤ តាមព្រះរាជក្រមលេខ ១៩៤ ប.ក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៦៤ នៅសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក្រោមព្រះរាជកិច្ចដឹកនាំដោយសម្ដេចព្រះបាទ នរោត្តម សីហនុ ប៉ុន្តែក្រោយឆ្នាំ១៩៧០ សង្គ្រាមបានឆាបឆេះឡើង រាល់រចនាសម្ព័ន្ធរដ្ឋបាលត្រូវបានលើកទីតាំងដាក់នៅខេត្តសៀមរាប។[៣]
យោងព្រះរាជក្រឹត្យលេខ/រកត/០១៩៥/០៧ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៥ ខេត្តនេះត្រូវបានបង្កើតឡើងសារជាថ្មីផ្ដាច់ចេញពីខេត្តសៀមរាប នៅពេលនោះ រាល់រចនាសម្ព័ន្ធពុំទាន់ដំណើរការនៅឡើយ លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រកាសដាក់ឲ្យដំណើរការ ការងាររដ្ឋបាលជាផ្លូវការ។
ប្រាសាទ
*ប្រាសាទតាមាន់តូច
*ប្រាសាទតាមាន់ធំ
*ប្រាសាទតាក្របី
*ប្រាសាទដំរីទ្រោម
*ប្រាសាទខ្នារ
*ប្រាសាទព្រហ្មកិល
ទេសចរណ៍
ខេត្តឧត្តរមានជ័យ បានទទួលកេរ្តិ៍ដំណែលវប្បធម៌មួយចំនួន ដែលសព្វថ្ងៃបានក្លាយជាតំបន់ទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យ រមណីយដ្ឋានវប្បធម៌ជាច្រើនរួមមានប្រាសាទបុរាណ (នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែង និងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែងទៀតសំរាប់ទាក់ទាញទេសចរណ៍។
រដ្ឋបាល
ខេត្តឧត្ដរមានជ័យចែកចេញជា ៤ ស្រុកនិងក្រុង២គឺ៖
| 
   កូដខណ្ឌនិងក្រុង  | 
  
   ឈ្មោះខណ្ឌនិងក្រុងជាភាសាខ្មែរ  | 
  
   ឈ្មោះខណ្ឌនិងក្រុងជាអក្សរឡាតាំង  | 
  
   ចំនួនប្រជាជន  | 
  
   ចំនួនផ្ទៃដី  | 
 
| 
   ២២០១  | 
  
   ស្រុកអន្លង់វែង  | 
  
   Anlong Veng  | 
  ||
| 
   ២២០២  | 
  
   ស្រុកបន្ទាយអំពិល  | 
  
   Banteay Ampil  | 
  ||
| 
   ២២០៣  | 
  
   ស្រុកចុងកាល់  | 
  
   Chong Kal  | 
  ||
| 
   ២២០៤  | 
  
   ក្រុងសំរោង  | 
  
   Samraong  | 
  ||
| 
   ២២០៥  | 
  
   ស្រុកត្រពាំងប្រាសាទ  | 
  
   Trapeang Prasat  | 
  ||
| 
   ២២០៦  | 
  
   ក្រុងព្រះនគរ  | 
  
   គ្មានឈ្មោះក្រុងអក្សរឡាតាំង  | 
  ||
| 
   ក្រុងនគររាជមុន្នី  |