Oddar Meanchey


There is no record.

Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 1902819

Oddar Meanchey

ខេត្តឧត្ដរមានជ័យ

 

រាជធានីព្រះនគរ ជារាជធានីមួយនៅភាគខាងជើងប្រទេសកម្ពុជា។ រាជធានីព្រះនគរ ទីរួមរាជធានី នៅក្រុងសំរោងសែនមានជ័យ។

 

ប្រវត្តិខេត្ត

 

ខេត្ត​ឧត្តរមានជ័យ​ បាន​​​បង្កើត​នៅ​ឆ្នាំ​១៩៦៤ តាម​ព្រះរាជក្រម​លេខ ១៩៤ ប.ក ចុះ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​១៩៦៤ នៅ​សម័យ​សង្គម​រាស្ត្រនិយម (១៩៥៣-១៩៧០)​ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​ដោយ​សម្ដេច​ព្រះបាទ នរោត្តម ​សីហនុ ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧០ សង្គ្រាម​បាន​ឆាបឆេះ​ឡើង​ រាល់​រចនាសម្ព័ន្ធ​រដ្ឋបាល​ត្រូវ​បាន​លើក​ទីតាំង​ដាក់​នៅ​ខេត្ត​សៀមរាប​។[៣]

 

យោង​ព្រះរាជក្រឹត្យ​លេខ/រកត/០១៩៥/០៧ ចុះ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​១៩៩៥ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សារ​ជា​ថ្មី​ផ្ដាច់​ចេញ​ពី​ខេត្ត​សៀមរាប ​នៅ​ពេល​នោះ​ រាល់​រចនាសម្ព័ន្ធ​ពុំ​ទាន់​ដំណើរ​ការ​នៅ​ឡើយ លុះ​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៩៩ ស្ថិត​ក្រោម​អធិបតីភាព ឯកឧត្ដម ស ខេង​ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ ការងារ​រដ្ឋបាល​ជា​ផ្លូវ​ការ។

 

ប្រាសាទ

 

*ប្រាសាទតាមាន់តូច

*ប្រាសាទតាមាន់ធំ

*ប្រាសាទតាក្របី

*ប្រាសាទដំរីទ្រោម

*ប្រាសាទខ្នារ

*ប្រាសាទព្រហ្មកិល

 

ទេសចរណ៍

 

ខេត្ត​ឧត្តរមានជ័យ ​បានទទួលកេរ្តិ៍ដំណែលវប្បធម៌​មួយចំនួន ដែលសព្វថ្ងៃ​បានក្លាយជា​តំបន់ទេសចរណ៍​ដ៏គួរឲ្យ​ចាប់អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរជាតិ ​និង​អន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យ រមណីយដ្ឋាន​វប្បធម៌​ជាច្រើនរួមមានប្រាសាទបុរាណ (នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែង និងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់​នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែង​ទៀត​សំរាប់ទាក់ទាញទេសចរណ៍។

 

រដ្ឋបាល

 

ខេត្តឧត្ដរមានជ័យចែកចេញជា​​​​​​​​​​​​​​​​ ៤ ស្រុកនិងក្រុង២គឺ៖

 

កូដខណ្ឌនិងក្រុង

ឈ្មោះខណ្ឌនិងក្រុងជាភាសាខ្មែរ

ឈ្មោះខណ្ឌនិងក្រុងជាអក្សរឡាតាំង

ចំនួនប្រជាជន

ចំនួនផ្ទៃដី

២២០១

ស្រុកអន្លង់វែង

Anlong Veng



២២០២

ស្រុកបន្ទាយអំពិល

Banteay Ampil



២២០៣

ស្រុកចុងកាល់

Chong Kal



២២០៤

ក្រុងសំរោង

Samraong



២២០៥

ស្រុកត្រពាំងប្រាសាទ

Trapeang Prasat



២២០៦

ក្រុងព្រះនគរ

គ្មានឈ្មោះក្រុងអក្សរឡាតាំង




ក្រុងនគររាជមុន្នី