Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 2302922
ខេត្ដស្វាយរៀង
ខេត្ដស្វាយរៀង ឋិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម ដែលមានច្រកព្រំដែនអន្ដរជាតិមួយល្បីឈ្មោះ គឺច្រកព្រំដែនបាវិត ឋិតនៅចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រពីទីរួមខេត្ដស្វាយរៀង។ ធ្វើដំណើរតាមផ្លូវជាតិលេខ១ ចម្ងាយប្រមាណ១២២គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។ បាវិតជាច្រកដ៏សំខាន់សម្រាប់ចរាចរផ្លូវគោក ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកម្ពុជានិងវៀតណាម ជាពិសេសគឺទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។ ក្រៅពីការបង្កើតជាតំបន់កំសាន្ដហើយ តំបន់នេះនៅមានផ្សារណាត់ដែលមានទំនិញគ្រប់ប្រភេទជាផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសវៀតណាម។ ច្រកព្រំដែនបាវិត គឺជាមជ្ឈមណ្ឌលទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេក្នុងចំណោមតំបន់កំសាន្ដក្នុងខេត្ដនេះ។
បំណែងចែករដ្ឋបាលខេត្ត
ខេត្តស្វាយរៀង
ខេត្ដស្វាយរៀងមានស្រុក ក្រុងទាំងអស់ចំនួន៨ គឺស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ ស្រុករំដួល ស្រុករមាសហែក ស្រុកស្វាយជ្រំ ក្រុងស្វាយរៀង ស្រុកស្វាយទាប និង ក្រុងបាវិត(បានបំបែកចេញពីស្រុកចន្ទ្រា) រួមទាំងឃុំទាំងអស់ចំនួន៨០ និង៦៩០ភូមិ។ ខេត្តស្វាយរៀង រួមមាន ៨ស្រុក ក្រុង៖
| 
   កូដស្រុក/ក្រុង  | 
  
   ស្រុក/ក្រុង  | 
  
   ឈ្មោះស្រុក/ក្រុងជាអក្សរឡាតាំង  | 
  
   ចំនួនឃុំ/សង្កាត់  | 
 
| 
   ២០០១  | 
  
   ស្រុកចន្រ្ទា  | 
  
   Chanthrea District  | 
  
   ៦  | 
 
| 
   ២០០២  | 
  
   ស្រុកកំពង់រោទិ៍  | 
  
   Kampong Rou District  | 
  
   ១១  | 
 
| 
   ២០០៣  | 
  
   ស្រុករំដួល  | 
  
   Romdoul District  | 
  
   ១០  | 
 
| 
   ២០០៤  | 
  
   ស្រុករមាសហែក  | 
  
   Romeas Haek District  | 
  
   ១៦  | 
 
| 
   ២០០៥  | 
  
   ស្រុកស្វាយជ្រំ  | 
  
   Svay Chrom District  | 
  
   ១៦  | 
 
| 
   ២០០៦  | 
  
   ក្រុងស្វាយរៀង  | 
  
   Svay Rieng Municipality  | 
  
   ៧  | 
 
| 
   ២០០៧  | 
  
   ស្រុកស្វាយទាប  | 
  
   Svay Theab District  | 
  
   ៩  | 
 
| 
   ២០០៨  | 
  
   ក្រុងបាវិត  | 
  
   Bavet Municipality  | 
  
   ៥  |