Svay Rieng


There is no record.

Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 2119028

Svay Rieng

ខេត្ដស្វាយរៀង

 

ខេត្ដស្វាយរៀង ឋិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំប្រទល់​ជាមួយប្រទេស​វៀតណាម ដែល​មាន​ច្រកព្រំដែនអន្ដរជាតិ​មួយ​ល្បីឈ្មោះ ​គឺ​ច្រកព្រំដែន​បា​វិត ឋិត​នៅ​ចម្ងាយ​ប្រមាណ​ ៤៨​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​ស្វាយ​រៀង​។ ធ្វើ​ដំណើរតាម​ផ្លូវជាតិ​លេខ​១​ ចម្ងាយ​ប្រមាណ​១២២​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ  បា​វិត​ជាច្រក​ដ៏​សំខាន់​សម្រាប់​ចរាចរ​ផ្លូវគោក ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជានិង​វៀតណាម ជា​ពិសេស​គឺ​ទីក្រុងភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ​។ ក្រៅពី​ការ​បង្កើត​ជា​តំបន់​កំសាន្ដ​ហើយ តំបន់​នេះ​នៅ​មាន​ផ្សារណាត់​ដែល​មាន​ទំនិញ​គ្រប់ប្រភេទ​ជា​ផលិតផល​ក្នុងស្រុក និង​ផលិតផល​ពី​ប្រទេស​វៀតណាម​។ ច្រកព្រំដែន​បា​វិត​ គឺជា​មជ្ឈមណ្ឌល​ទេសចរណ៍ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​តំបន់​កំសាន្ដ​ក្នុងខេត្ដ​នេះ​។


បំណែងចែករដ្ឋបាលខេត្ត

 

ខេត្ត​ស្វាយរៀង

 

ខេត្ដស្វាយរៀង​មានស្រុក​ ក្រុងទាំងអស់​ចំនួន​៨ គឺ​ស្រុកច​ន្ទ្រា ស្រុក​កំពង់​រោ​ទិ៍ ស្រុក​រំដួល ស្រុក​រមាស​ហែក ស្រុក​ស្វាយ​ជ្រំ ក្រុង​ស្វាយ​រៀង ស្រុក​ស្វាយ​ទាប និង ក្រុងបាវិត(បានបំបែកចេញពីស្រុកចន្ទ្រា) រួម​ទាំង​ឃុំទាំងអស់​ចំនួន​៨០ និង​៦៩០​ភូមិ​។ ខេត្តស្វាយរៀង រួមមាន ៨ស្រុក ក្រុង៖

 

កូដស្រុក/ក្រុង

ស្រុក/ក្រុង

ឈ្មោះស្រុក/ក្រុងជាអក្សរឡាតាំង

ចំនួនឃុំ/សង្កាត់

២០០១

ស្រុកចន្រ្ទា

Chanthrea District

២០០២

ស្រុកកំពង់រោទិ៍

Kampong Rou District

១១

២០០៣

ស្រុករំដួល

Romdoul District

១០

២០០៤

ស្រុករមាសហែក

Romeas Haek District

១៦

២០០៥

ស្រុកស្វាយជ្រំ

Svay Chrom District

១៦

២០០៦

ក្រុងស្វាយរៀង

Svay Rieng Municipality

២០០៧

ស្រុកស្វាយទាប

Svay Theab District

២០០៨

ក្រុងបាវិត

Bavet Municipality