Stung Treng


There is no record.

Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 2167739

Steung Treng

ខេត្តស្ទឹងត្រែង

 

ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើម ហៅថា សៀងតេង ។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ទីក្រុងស្ទឹងត្រែង។

 

សេដ្ឋកិច្ច

 

ផ្សារ៖ សៀមប៉ាង ស្ទឹងត្រែង អឹមផ្វូន

 

តំបន់ទេសចរណ៍

 

រមណីយដ្ឋានអូរពងមាន់ មានទីតាំងសិ្ថតនៅភូមិពងមាន់ ឃុំអូរពងមាន់ ស្រុកសឹ្ទងត្រែង មានចម្ងាយ៩គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិ និងកែចៃ្ន។

 

រមណីយដ្ឋានថាឡាបរិវាត់ មានទីតាំងសិ្ថតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមានចម្ងាយ៤គ.មពីទីរួមខេត្ត។ តំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ ទនេ្លសេកុង និងទនេ្លមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសា្រស្ត ដែលនៅក្នុងតំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅសតវត្សទី៧-៨ ធ្វើអំពីឥដ្ឋក្រហម ក្នុងរជ្ជកាលស្តចជ័យវរ័្មនទី១។

 

រមណីយដ្ឋានកោះខ្សាច់ មានទីតាំងនៅលើដងទនេ្លសេកុង ដែលមានចម្ងាយ៥គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិតាមរដូវគឺ អាចទៅលេង កំសាន្តបាននូវរដូវប្រាំងជាពិសេស ពេលបុណ្យចូលឆ្នាំប្រពៃណីខែ្មរយើង ។

 

វត្តហាំងខូបា មានទីតាំងសិ្ថតនៅតាមភូមិហាំងខូបា ឃុំហាំងខូ ស្រុកសឹ្ទងត្រែង មានចម្ងាយ៦គ.មពី ទីរួមខេត្ត។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង៖

 

ផៃ្លអំពិលផែ្អម

 

ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា[២]

 

រដ្ឋបាល

 

ខេត្តស្ទឹងត្រែង រួមមាន​ ១ក្រុង ៥ស្រុក ក្នុងនោះរួមមាន ៣០ឃុំ​ និង​ ៤សង្កាត់ ។

 

កូដស្រុក

ស្រុក

ឈ្មោះជាអក្សរឡាតាំង

១៩០១

សេសាន

Sesan

១៩០២

សៀមបូក

Siem Bouk

១៩០៣

សៀមប៉ាង

Siem Pang

១៩០៤

ស្ទឹងត្រែង

Stueng Traeng

១៩០៥

ថាឡាបរិវ៉ាត់ (ធារាបរិព័ទ្ធ)

Thala Barivat

១៩០៦

បុរីអូរស្វាយសែនជ័យ

Borey O'svay sen Chey