Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 2167747
ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើម ហៅថា សៀងតេង ។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ទីក្រុងស្ទឹងត្រែង។
សេដ្ឋកិច្ច
ផ្សារ៖ សៀមប៉ាង ស្ទឹងត្រែង អឹមផ្វូន
តំបន់ទេសចរណ៍
រមណីយដ្ឋានអូរពងមាន់ មានទីតាំងសិ្ថតនៅភូមិពងមាន់ ឃុំអូរពងមាន់ ស្រុកសឹ្ទងត្រែង មានចម្ងាយ៩គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិ និងកែចៃ្ន។
រមណីយដ្ឋានថាឡាបរិវាត់ មានទីតាំងសិ្ថតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមានចម្ងាយ៤គ.មពីទីរួមខេត្ត។ តំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ ទនេ្លសេកុង និងទនេ្លមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសា្រស្ត ដែលនៅក្នុងតំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅសតវត្សទី៧-៨ ធ្វើអំពីឥដ្ឋក្រហម ក្នុងរជ្ជកាលស្តចជ័យវរ័្មនទី១។
រមណីយដ្ឋានកោះខ្សាច់ មានទីតាំងនៅលើដងទនេ្លសេកុង ដែលមានចម្ងាយ៥គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិតាមរដូវគឺ អាចទៅលេង កំសាន្តបាននូវរដូវប្រាំងជាពិសេស ពេលបុណ្យចូលឆ្នាំប្រពៃណីខែ្មរយើង ។
វត្តហាំងខូបា មានទីតាំងសិ្ថតនៅតាមភូមិហាំងខូបា ឃុំហាំងខូ ស្រុកសឹ្ទងត្រែង មានចម្ងាយ៦គ.មពី ទីរួមខេត្ត។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង៖
ផៃ្លអំពិលផែ្អម
ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា[២]
រដ្ឋបាល
ខេត្តស្ទឹងត្រែង រួមមាន ១ក្រុង ៥ស្រុក ក្នុងនោះរួមមាន ៣០ឃុំ និង ៤សង្កាត់ ។
កូដស្រុក |
ស្រុក |
ឈ្មោះជាអក្សរឡាតាំង |
១៩០១ |
សេសាន |
Sesan |
១៩០២ |
សៀមបូក |
Siem Bouk |
១៩០៣ |
សៀមប៉ាង |
Siem Pang |
១៩០៤ |
ស្ទឹងត្រែង |
Stueng Traeng |
១៩០៥ |
ថាឡាបរិវ៉ាត់ (ធារាបរិព័ទ្ធ) |
Thala Barivat |
១៩០៦ |
បុរីអូរស្វាយសែនជ័យ |
Borey O'svay sen Chey |