Ratanak Kiri


There is no record.

Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 1834921

Ratanak Kiri

ទីតាំងភូមិសាស្រ្ត

 

ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ។ ទីរួមខេត្តបានលុង ស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។ ខេត្តរតនគិរី មានព្រំប្រទល់ខាងជាប់ប្រទេសឡាវ ខាងកើតជាប់ប្រទេសវៀតណាម ខាងជើងជាប់ខេត្តមណ្ឌលគិរី និងខាងលិចជាប់ខេត្តស្ទឹងត្រែង។ ខេត្តមានទីតាំងស្ថិតនៅលើខ្ពង់រាបនៃភូមិភាគឦសានប្រទេសកម្ពុជា។ ខ្ពងរាបនេះ ជាគែមខាងលិចនៃប្រជុំភ្នំកន្តំ នៃប្រទេសវៀតណាម។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន ។ ខេត្តរតនគិរី ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។ ភាគច្រើននៃប្រជាជនរតនៈគិរី ជាជនជាតិភាគតិច ចំនែកជនជាតិខ្មែរមានប្រមាណតែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។

 

សេដ្ឋកិច្ច

 

ភាគច្រើនលើសលប់ នៃជនជាតិភាគតិចប្រកបរបរកសិកម្មចំការព្រៃដុត។ ពួកគេដាំដុះស្រូវ ពោត ល្ពៅ សណ្តែកដី និងស្វាយចន្ទីជាដើម។ ជនជាតិខ្មែរនិងវៀតណាម១ចំនួនដែលមានលុយ កាន់កាប់ចំការធំៗនៅជុំវិញទីរួមខេត្តបានលុង។ ពួកគេដាំដុះ សណ្តែកដី កាហ្វេ គ្រប់ស្វាយចន្ទី និង កៅស៊ូ។រ៉ែត្បួងនៅភាគខាងត្បូងនិងខាងលិចខេត្ត គឺជាប្រភពចំនូលដ៏សំខាន់ និងជា គោលដៅរបស់ទេសចរណ៍និងអ្នករកត្បូង១ចំនួន។ ខេត្តរតនគិរីល្បីថាជាកន្លែងសំបូរត្បូងកន្តឹមនិងកណ្ដៀងប្រណិតៗ។ ពាណិជ្ជកម្មភាគច្រើនធ្វើឡើងជាមួយវៀតណាម តាមរយៈផ្លួវជាតិលេខ ១៩ ដែលឆ្លងកាត់ទីរួមខេត្តបានលុង។ ទោះជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍បានក្លាយជាប្រភពចំនូលនាំមុខគេ ចូលរួមចំនែកក្នុងកំនើនសេដ្ឋកិច្ច។ បានលុងមានសណ្ឋាគារច្រើនជាង៤ និង ផ្ទះសំណាក់រាប់មិនអស់។ ភោជនីយដ្ឋាននិងហាងទំនិញត្រួវបានរីកដុះដាលដួចផ្សិតដើម្បីឆ្លើយតបនិងកំនើនអ្នកទេសចរណ៍នាពេលថ្មីៗនេះ។

 

ផ្សារ

 

ផ្សារកូនមុំ បរកែវ បានលុង អូរយ៉ាដាវ

 

តំបន់ទាក់ទាញ

 

ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ខេត្តរតនគិរីគឺ ក្រុមជនជាតិភាគតិចនិងសត្វព្រៃ ។ ជនជាតិភាគតិច ៥ ក្រុមរស់នៅខេត្តរតនៈគីរី​ មាន ជនជាតិទំពួន ជនជាតិគ្រឹង ជនជាតិចារ៉ាយ ជនជាតិកាចុក និង ជនជាតិព្រៅ ឬ ក្រវិត ។ ទិដ្ឋភាពរស់នៅ និងវប្បធម៌ នៃភូមិជនជាតិទាំងនេះ បានទាក់ទាញទេសចរណ៍ពីអឺរ៉ុប និងអាមេរិកយ៉ាងច្រើន។

 

បឹងយក្សឡោម

 

បឹងយក្សឡោម ជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពនៅក្នុងខេត្តរតនៈគីរី។ បឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៤០០០ ឆ្នាំមុន ស្ថិតនៅប៉ែកខាងត្បូងឆៀងខាងកើតពីរួមខេត្តប្រហែល ៤,៨ គ.ម ។ ដោយបឹងនេះមានជំរៅជ្រៅរហូតដល់ ៤៨ម៉ែត្រ ទឹកបឹងមានសភាពថ្លាឆ្វង់ហើយស្អាត។ មាត់បឹងមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៧៥០ម។ នៅជុំវិញបឹង សំបូរដោយដើមឈើធំៗ ដែលជាជំរកនៃសត្វសេក និងសត្វកំរៗនានាជាច្រើន។

 

ភ្នំឥសីប៉ាតាម៉ាក់

 

ទឹកធ្លាក់កាចាង ៖ទឹកធ្លាក់កាចាងស្ថិតនៅ ៦ គីឡូម៉ែត្រខាងជើងឈៀងខាងលិចបានលុង ។ ទឹកធ្លាក់នេះហូរចុះទៅទន្លេស្រែពក ។ ទឹកធ្លាក់កម្ពស់ ១២ ម៉ែត្រនេះមានគ្រប់រដូវកាលពេញមួយឆ្នាំៗ ។

 

ទឹកធ្លាក់កាទៀង

 

ទឹកធ្លាក់កាទៀងទឹកធ្លាក់កាទៀង ស្ថិតនៅខាងជើងឆៀងខាងលិចបានលុងចម្ងាយ ៧ គីឡូម៉ែត្រ ទឹកធ្លាក់នេះកម្ពស់ ១០ ម៉ែត្រ ហើយមានជាប់រហូតគ្រប់រដូវកាល ។

 

ទឹកធ្លាក់អូរស៊ីនឡែ

 

ស្ថិតនៅ ២៦ គីឡូម៉ែត្រខាងត្បូងបានលុង ។ ទឹកធ្លាក់នេះមាន ៤ ជាន់ ហើយមួយជាន់ៗ មានកម្ពស់៤ម៉ែត្រ ។ ទឹកធ្លាក់នេះមានគ្រប់រដូវ ទិដ្ឋភាពនៅជុំវិញទឹកធ្លាក់មានទិដ្ឋភាពស្រស់ស្អាតយ៉ាងខ្លាំង ។

 

ទឹកធ្លាក់អូរសែនស្រណោះ

 

ស្ថិតនៅ ៩ គីឡូម៉ែត្រពីបានលុង ហើយមានកម្ពស់ ១៨ ម៉ែត្រ ដោយមានទឹកធ្លាក់ គ្រប់រដូវកាល។ភ្ញៀវទេសចរអាចសម្រាកលម្ហែកាយក្នុងធម្មជាតិដ៏ប្រណីត, ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ស្តាប់សូរទឹកធ្លាក់និងបក្សាបក្សីយំ ។

 

ទឹកធ្លាក់ចាអ៊ុង

 

ស្ថិតនៅខាងលិចបានលុង ៨ គីឡូម៉ែត្រ ហើយធ្លាក់ជាប់ជាប្រចាំ ។ ប្រភពទឹកមានតំបន់ភ្នំស្វាយ ហើយនៅក្រោមទឹកធ្លាក់នេះគឺជារន្ធដ៏ធំមួយដែលអាចឱ្យភ្ញៀវទេសចរចូលទៅឈរ ឬ អង្គុយពីក្រោមទឹកធ្លាក់បាន ។

 

ឧទ្យានជាតិវីរៈជ័យ

 

ឧទ្យានជាតិវីរជ័យស្ថិតនៅ ៤៥ គីឡូម៉ែត្រខាងជើងបានលុងដោយលាតសន្ធឹងលើផ្ទៃដី ៣៣២.៥០០ ហិកតា ។ ឧទ្យាននេះមានរុក្ខជាតិ និង ដើមឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃគ្រប់ប្រភេទទៀតផង ។

 

ជម្រកសត្វព្រៃលំផាត់

 

ជម្រកសត្វព្រៃលំផាត់ស្ថិតនៅ ៣៧ គីឡូម៉ែត្រខាងត្បូងបានលុងដោយស្ថិតនៅលើផ្ទៃដី ២៥០.០០០ ហិកតា ។ វាជាជម្រកសត្វព្រៃជាច្រើន ជាពិសេសខ្លា, ដំរី ជាដើម ។

 

អូចាឡយ

 

ស្ថិតនៅនឹងទន្លេស្រែពក នៅប៉ែកខាងត្បូងឆៀងខាងលិចបានលុងចម្ងាយ ៣៤ គីឡូម៉ែត្រ ។ កន្លែង នេះអាចបង្កើតជាតំបន់ទេសចរណ៍តែនៅរដូវប្រាំងប៉ុណ្ណោះ ។

 

ព្រៃនងកាបាត

 

ស្ថិតនៅ ២៥ គីឡូម៉ែត្រខាងជើងបានលុង ។ នៅទីនោះមានបឹងមួយដែលគេអាចឃើញសត្វព្រៃ និងបក្សីជាច្រើនប្រភេទមករកបឹងនេះ ។ ក្រៅពីនេះ ភ្ញៀវទេសចរអាចទស្សនាភូមិជនជាតិ, វប្បធម៌របស់ជនជាតិដូចជា ជំនឿ, ពិធីបុណ្យ, ការរាំ និង ការប្រគំភ្លេង ជាដើម។

 

ទីក្រុង

 

 

វើនសៃ

 

ស្ថិតនៅតាមបណ្តោយទន្លេសេសាននៅភាគខាងជើង។ វាមានប្រជាជនតិចជាង ១០០០នាក់។ ឆ្នេរខ្សាច់តាមដងទន្លេសេសាននារដូវប្រាំងជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់។​ប្រជាជនភាគច្រើនជាជនជាតិគ្រឹង ជនជាតិឡាវ និង ជនជាតិចិន។

 

លំផាត់

 

ជាទីរួមខេត្តចាស់ ស្ថិតនៅតាមដងទន្លេសេកុងនៅភាគខាងត្បួង។ វាមានប្រជាជនតិចជាង

 

ខេត្តរតនគិរីរួមមាន៩ស្រុក (ក្នុងនោះមាន៤៩ឃុំ)៖

 

កូដស្រុក

ស្រុក

ឈ្មោះជាអក្សរឡាតាំង

1601

ស្រុកអណ្តូងមាស

Andoung Meas

1602

ក្រុងបានលុង

Ban Lung

1603

ស្រុកបរកែវ

Bar Kaev

1604

ស្រុកកូនមុំ

Koun Mom

1605

ស្រុកលំផាត់

Lumphat

1606

ស្រុកអូរជុំ

Ou Chum

1607

ស្រុកអូរយ៉ាដាវ

Ou Ya Dav

1608

ស្រុកតាវែង

Ta Veaeng

1609

ស្រុកវើនសៃ

Veun Sai