Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 2004222
ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ជាខេត្តមួយនៅភាគខាងលិចនៃប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់ មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ 360,445 នាក់ ក្នុងនោះ ប្រុស 172,890 នាក់ ស្រី 187,555 នាក់ ។ ស្រ្តី 52,0 ភាគរយ នៃប្រជារាស្ត្រ សរុបក្នុងខេត្ត [២]។
ខេត្តនេះរួមមាន 6ស្រុក 7 សង្កាត់ 42 ឃុំ និង 495 ភូមិ ។ ដោយមានការប្រយុទ្ធគ្នាកន្លងមក ខេត្តនេះពុំអាចធ្វើជំរឿន បាននៅក្នុងស្រុកមួយ គឺស្រុកវាលវែង ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន 3,2 ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ28 នាក់ ក្នុងមួយ គីឡូម៉ែត្រ ការ៉េ ទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ 64 នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។
តំបន់ទេសចរណ៍ក្នុងខេត្ត
បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង
បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង ជាបូជនីដ្ឋានប្រវត្តិសាស្ត្រ និងជាទីសក្ការបូជារបស់ប្រជាជនខ្មែរ
ស្ថិតតនៅចម្ងាយ៦គីឡូម៉ែត្រពីទីរួមខេត្ដ ក្នុងឃុំស្នាមព្រះ ស្រុកបាកាន។
ទីនេះជាតំបន់ប្រវត្ដិសាស្ដ្រមួយយ៉ាងសំខាន់
ជាតំបន់ដែលរំលឹកឡើងវិញចំពោះវីរភាពអង់អាចក្លាហាន
ហ៊ានបូជាជីវិតរបស់បុព្វបុរសខ្មែរយើង ក្នុងបុព្វហេតុការពារទឹកដី មាតុភូមិ
ពីពួកចោរឈ្លានពាន។
តំបន់បាក់ត្រា
តំបន់បាក់ត្រា ជារមណីយដ្ឋានធម្មជាតិ
មានចម្ងាយ១៦គីឡូម៉ែត្រពីទីរួមខេត្ដតាមផ្លូវលេខ៥៦។
រមណីយដ្ឋាននេះមានកូនភ្នំ មានព្រៃ មានទឹកអូរធម្មជាតិ ដែលមានទឹកជាប្រចាំ
និងសម្បូរដោយរុក្ខជាតិហូបផ្លែព្រៃដូចជា គុយ សិរមាន់ ជាដើម។
ភ្នំបាឃ្នះ
ភ្នំបាឃ្នះ ជារមណីយដ្ឋានវប្បធម៌ និង ធម្មជាតិ មានទីតាំងស្ថិតនៅ ភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកក្រគរ ចម្ងាយ២០គីឡូម៉ែត្រ ពីទីរួមខេត្ដ តាមផ្លូវជាតិលេខ៥។
កំពង់ហ្លួង
កំពង់ហ្លួង មានទីតាំងស្ថិតនៅលើផ្ទៃបឹងទន្លេសាប ក្នុង ឃុំកំពង់ហ្លួង ស្រុកក្រគរ ចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្ដ។ តំបន់នេះមានជ្រោយខ្សាច់ ដែលជាទីសំរាប់ងូតទឹកលេងកំសាន្ត នៅរដូវប្រាំងនៃផ្ទៃបឹងទន្លេសាប។ ចំណែកនៅរដូវវស្សាវិញ ជាពិសេសពេលបុណ្យភ្ជុំបិណ្ឌ គេឃើញមានប្រជាជននាំគ្នាលេងល្បែងកំសាន្ត ចោលទឹកល័ក្ខដាក់គ្នាលើផ្ទៃបឹងទន្លេសាប។
កំពែង
កំពែង មានទីតាំងស្ថិតនៅក្នុង ភូមិព្រងិល ឃុំព្រងិល ស្រុកក្រវ៉ាញ ចម្ងាយ២០គីឡូម៉ែត្រពីទីរួមខេត្ដ។
ភ្នំដាក់ព្រះ
ភ្នំដាក់ព្រះ មានចម្ងាយ១០គីឡូម៉ែត្រពីទីរួមខេត្ដ ក្នុងភូមិរលាប [ឃុំរលាប] ស្រុកពោធិ៍សាត់។
កោះសំពៅមាស
កោះសំពៅមាស មានទីតាំងស្ថិតនៅចំពីមុខសាលាខេត្ដពោធិ៍សាត់ មានផ្ទៃប្រមាណជាង ២ហិចតា។
ព្រះធាតុ
ព្រះធាតុ មានទីតាំងស្ថិតនៅភូមិស្រែស្ដុក ឃុំស្រែស្ដុក ស្រុកកណ្ដៀង ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្ដ។
រមណីយដ្ឋានធម្មជាតិច្រកល្អៀង
មានទីតាំងស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តតពោធិ៍សាត់។
ទឹកធ្លាក់ថ្មដារតូច - ស្ថិតនៅភ្នំ1500 ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ល្បាយកំរោញ
មានចម្ងាយប្រមាណ ៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥៥ ដល់ភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ រួចបត់ចូលតាមផ្លូវគ្រួសក្រហម ចម្ងាយ៧៥០ម៉ែត្រ។
បឹងព្រះពន្លៃ
តំបន់នេះគឺជាតំបន់ដែរមានហ្វូងសត្វកុករាបពាន់ក្បាល ដែរអ្នកទេសចរអាចទស្សនាបានដែរស្ថិត នៅបឹងព្រះពន្លៃ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ភ្នំទំព័រ
មានកម្ពស់១៥៥១ម៉ែត្រ ជាភ្នំខ្ពស់ជាងគេលំដាប់ទី៣នៅកម្ពុជា បន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស ស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (អ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រ)
រដ្ឋបាលខេត្ត
ខេត្តពោធិ៍សាត់ ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ៥ស្រុក ១ក្រុង ៤០ឃុំ ១០សង្កាត់ និង ភូមិ÷
កូដស្រុក |
ស្រុក |
ជាអក្សរឡាតាំង |
ឃុំ សង្កាត់ |
ភូមិ |
១៥០១ |
បាកាន |
Bakan District |
១០ |
១៥៣ |
១៥០២ |
កណ្តៀង |
Kandieng District |
៩ |
១១០ |
១៥០៣ |
ក្រគរ |
Krakor District |
១១ |
១០៥ |
១៥០៤ |
ភ្នំក្រវាញ |
Phnom Kravanh District |
៧ |
៥៧ |
១៥០៥ |
ក្រុងពោធិ៍សាត់ |
Pursat Municipality |
៧ |
៦៦ |
១៥០៦ |
វាលវែង |
Veal Veaeng District |
៥ |
២០ |
១៥០៧ |
តាលោសែនជ័យ |
Talo Sen Chy District |
២ |
៣៥ |