Pursat


There is no record.

Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 2004223

Pursat

ខេត្តពោធិ៍សាត់

 

ខេត្តពោធិ៍សាត់ ជាខេត្តមួយនៅភាគខាងលិចនៃប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់ មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ 360,445 នាក់ ក្នុងនោះ ប្រុស 172,890 នាក់ ស្រី 187,555 នាក់ ។ ស្រ្តី 52,0 ភាគរយ នៃប្រជារាស្ត្រ សរុបក្នុងខេត្ត [២]

 

ខេត្តនេះរួមមាន 6ស្រុក 7​ សង្កាត់​ 42 ឃុំ និង 495 ភូមិ ។ ដោយមានការប្រយុទ្ធគ្នាកន្លងមក ខេត្តនេះពុំអាចធ្វើជំរឿន បាននៅក្នុងស្រុកមួយ គឺស្រុកវាលវែង ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន 3,2 ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ28 នាក់ ក្នុងមួយ គីឡូម៉ែត្រ ការ៉េ ទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ 64 នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។

 

តំបន់ទេសចរណ៍ក្នុងខេត្ត

 

​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង

​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង​ ជាបូជនីដ្ឋាន​ប្រវត្តិសាស្ត្រ​ ​និង​ជាទី​សក្ការបូជា​របស់​ប្រជាជន​ខ្មែរ ស្ថិត​ត​នៅ​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុង​ឃុំ​ស្នាម​ព្រះ
 ស្រុកបាកាន​។ ទី​នេះ​ជា​តំបន់​ប្រវត្ដិសាស្ដ្រ​មួយ​យ៉ាង​សំខាន់ ជា​តំបន់​ដែល​រំលឹក​ឡើង​វិញ​ចំពោះ​វីរភាពអង់អាច​ក្លាហាន ហ៊ាន​បូជាជីវិត​របស់​បុព្វបុរស​ខ្មែរ​យើង ក្នុង​បុព្វហេតុ​ការពារ​ទឹកដី មាតុភូមិ ពី​ពួក​ចោរ​ឈ្លានពាន​។

 

​តំបន់​បាក់​ត្រា

តំបន់​បាក់​ត្រា​​​ ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​តាម​ផ្លូវ​លេខ៥៦​។ រមណីយដ្ឋាន​​នេះ​មានកូនភ្នំ មានព្រៃ មាន​ទឹកអូរ​ធម្មជាតិ ដែល​មាន​ទឹកជា​ប្រចាំ និង​សម្បូរ​ដោយ​រុក្ខជាតិ​ហូប​ផ្លែ​ព្រៃ​ដូច​ជា គុយ សិរមាន់ ជាដើម​។

 

ភ្នំ​បា​ឃ្នះ

 

ភ្នំ​បា​ឃ្នះ​ ​ជា​រមណីយដ្ឋាន​វប្បធម៌ និង ធម្មជាតិ មាន​ទីតាំងស្ថិត​​នៅ ​ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ចម្ងាយ​២០​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ តាម​ផ្លូវជាតិ​លេខ​៥។

 

កំពង់ហ្លួង

 

កំពង់ហ្លួង​ មា​ន​ទីតាំង​ស្ថិត​នៅ​​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង ​ឃុំកំពង់ហ្លួង ស្រុក​ក្រគរ ចម្ងាយ​៣៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។ តំបន់​នេះ​មាន​ជ្រោយ​ខ្សាច់​​ ដែល​ជា​ទី​សំរាប់​ងូត​ទឹក​លេង​កំសាន្ត​ នៅ​រដូវ​ប្រាំង​នៃ​ផ្ទៃ​បឹង​ទន្លេ​សាប។ ចំណែក​នៅ​រដូវ​វស្សា​វិញ ជា​ពិសេស​ពេល​បុណ្យភ្ជុំបិណ្ឌ គេ​ឃើញ​មាន​ប្រជាជន​នាំ​គ្នា​លេងល្បែង​កំសាន្ត ចោល​ទឹកល័ក្ខ​ដាក់គ្នាលើ​ផ្ទៃ​បឹង​ទន្លេសាប។

 

កំពែង

 

កំពែង ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ភូមិ​ព្រ​ងិ​ល ឃុំ​ព្រ​ងិ​ល ស្រុក​ក្រ​វ៉ា​ញ ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។

 

ភ្នំ​ដាក់​ព្រះ

 

ភ្នំ​ដាក់​ព្រះ ​មាន​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុងភូមិ​រលាប [ឃុំ​រលាប] ស្រុក​ពោធិ៍សាត់​

 

​កោះ​សំពៅ​មាស

 

​កោះ​សំពៅ​មាស មានទីតាំង​ស្ថិតនៅ​ចំ​ពីមុខ​សាលាខេត្ដ​ពោធិ៍សាត់ មាន​ផ្ទៃ​ប្រមាណ​ជាង ២​ហិច​តា​។

 

ព្រះ​ធាតុ

 

ព្រះ​ធាតុ​ មា​ន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ស្រែ​ស្ដុក ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។

 

រមណីយដ្ឋានធម្មជាតិច្រកល្អៀង

 

មានទីតាំងស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តតពោធិ៍សាត់។

 

ទឹកធ្លាក់ថ្មដារតូច - ស្ថិតនៅភ្នំ1500 ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

 

ល្បាយកំរោញ

 

មានចម្ងាយប្រមាណ ៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥៥ ដល់ភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ រួចបត់ចូលតាមផ្លូវគ្រួសក្រហម ចម្ងាយ៧៥០ម៉ែត្រ។

 

បឹងព្រះពន្លៃ

 

តំបន់នេះគឺជាតំបន់ដែរមានហ្វូងសត្វកុករាបពាន់ក្បាល ដែរអ្នកទេសចរអាចទស្សនាបានដែរស្ថិត នៅបឹងព្រះពន្លៃ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

 

ភ្នំទំព័រ

 

មានកម្ពស់១៥៥១​ម៉ែត្រ ជាភ្នំខ្ពស់ជាងគេលំដាប់ទី៣នៅកម្ពុជា បន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស ស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (អ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រ)

 

រដ្ឋបាលខេត្ត

 

ខេត្តពោធិ៍សាត់ ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ៥ស្រុក ១ក្រុង ៤០ឃុំ ១០សង្កាត់ និង ភូមិ÷

 

កូដស្រុក

ស្រុក

ជាអក្សរឡាតាំង

ឃុំ សង្កាត់

ភូមិ

១៥០១

បាកាន

Bakan District

១០

១៥៣

១៥០២

កណ្តៀង

Kandieng District

១១០

១៥០៣

ក្រគរ

Krakor District

១១

១០៥

១៥០៤

ភ្នំក្រវាញ

Phnom Kravanh District

៥៧

១៥០៥

ក្រុងពោធិ៍សាត់

Pursat Municipality

៦៦

១៥០៦

វាលវែង

Veal Veaeng District

២០

១៥០៧

តាលោសែនជ័យ

Talo Sen Chy District

៣៥