Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 1942937
ខេត្តព្រៃវែង
ផ្ទៃដី
ខេត្តព្រៃវែង ជាខេត្តដែលមានទីតាំងស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ មានព្រំប្រទល់ខាងកើតជាប់ ខេត្តស្វាយរៀង និងវៀតណាម ខាងជើងជាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ខាងលិចជាប់ខេត្តកណ្តាល និងខាងត្បូងជាប់វៀតណាម។ ខេត្តព្រៃវែង មានច្រកអន្តរជាតិចំនួន ៣ កន្លែងគឺ ទី១ ច្រកអន្តរជាតិម៉ឺនជ័យ (ស្រុកកំចាយមារ) ទី២ ច្រកអន្តរជាតិបន្ទាយចក្រី (ស្រុកព្រះស្តេច) ទី៣ ច្រកអន្តរជាតិកោះរការ (ស្រុកពាមជរ) នឹងមានផ្ទៃដីសរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុបនៃប្រទេសកម្ពុជា (១៨១ ០៣៥ គម²), ដែលក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទីលំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃតំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជាដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន្ធ និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤% ជា ដី មិនត្រូវបានប្រើប្រាស់ ។
ចំនួនប្រជាជន
ចំនួនប្រជាជនសរុបគឺ ១ ០២៥ ៣៣១ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុបនៃប្រទេសកម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនឹងកំនើនប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ ៤៨៣ ៧៥៩ នាក់ ឬ ៤៧,១៨% ជាបុរស និង ៥៤១ ៥៧២ នាក់ ឬ៥២,៨២% ជានារីភេទ ។ នៅក្នុងចំនួនខាងលើនេះដែរ ៨២៥ ៨១៨ នាក់ ឬ ៨០,៥៤% ជាកសិករ, ១៤០ ៦៨៥នាក់ ឬ ១៣,៧២% ជាអ្នករកត្រី, ៤៤ ៥៦១ នាក់ ឬ ៤,៣៥% ជាអ្នកជួញ, ១៤ ២៦៧ នាក់ ឬ១,៣៩% ជា អ្នកធ្វើការ រាជការ។
ដង់ស៊ីតេជាមធ្យមនៃខេត្តនេះ គឺ ២០៩,៩៨ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ ។
បំណែងចែករដ្ឋបាល
ខេត្តនេះត្រូវបានបែងចែកជា ក្រុងចំនួន ១ និង ស្រុកចំនួន ១២ ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ៖ ខេត្តព្រៃវែង ស្ថិតនៅ ប្រទេសកម្ពុជា មាន ស្រុក÷
ខេត្តព្រៃវែង |
|||
លេខកូដឃុំ |
ឈ្មោះស្រុក-ក្រុងជាអក្សរខ្មែរ |
ឈ្មោះស្រុក-ក្រុងជាអក្សរឡាតាំង |
ចំនួនឃុំ-សង្កាត់ |
១៤០១ |
ស្រុកបាភ្នំ |
Ba Phnum District |
៩ |
១៤០២ |
ស្រុកកំចាយមារ |
Kamchay Mear District |
៨ |
១៤០៣ |
ស្រុកកំពង់ត្របែក |
Kampong Trabaek District |
១៣ |
១៤០៤ |
ស្រុកកញ្ជ្រៀច |
Kanhchriech District |
៨ |
១៤០៥ |
ស្រុកមេសាង |
Me Sang District |
៨ |
១៤០៦ |
ស្រុកពាមជរ |
Peam Chor District |
១០ |
១៤០៧ |
ស្រុកពាមរក៍ |
Peam Ro District |
៨ |
១៤០៨ |
ស្រុកពារាំង |
Pea Reang District |
៩ |
១៤០៩ |
ស្រុកព្រះស្ដេច |
Preah Sdach District |
១១ |
១៤១០ |
ក្រុងព្រៃវែង |
Krong Prey Veng |
៤ |
១៤១១ |
ស្រុកពោធិ៍រៀង |
Pur Rieng District |
៦ |
១៤១២ |
ស្រុកស៊ីធរកណ្ដាល |
Sithor Kandal District |
១១ |
១៤១៣ |
ស្រុកស្វាយអន្ទរ |
Svay Antor District |
១១ |
តំបន់ទេសចរណ៍
ខេត្តព្រៃវែង មានតំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍កែច្នៃ មួយចំនួនដែលអាចទាក់ទាញភ្ញៀវក្នុងស្រុក ភ្ញៀវមកពីខេត្តក្រុងផ្សេងៗ និង ភ្ញៀវទេសចរណ៍បរទេស ។ ខាងក្រោមនេះគឺជាតំបន់ទេសចរណ៍ដែលទេសចរជាតិ និង អន្តរជាតិអាចមកទស្សនាកំសាន្តបាន៖
រមណីយដ្ឋាននគរភ្នំ
រមណីយដ្ឋានគំរូស្ថិតនៅក្នុងស្រុកបាភ្នំ គឺជារមណីយដ្ឋានមួយដែលមានទេសចរជាច្រើន មកពីតំបន់ផ្សេងៗ ជួបជុំគ្នាដើម្បីប្រារព្ធធ្វើពិធីសាសនា តាមលទ្ធិព្រាហ្មណ៍មួយ គឺ បុណ្យឡើង អ្នកតាមេសរ ដែលមានរយៈពេល ៣ ថ្ងៃ ។ ប្រជាជនតែងប្រារព្ធធ្វើបុណ្យឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះពិធីនេះគឺជាទំនៀមទម្លាប់មានតាំងពីបុរាណ ។ ប្រជាជនខ្មែរតែងនាំគ្នាប្រារព្ធធ្វើពិធីនេះ ដើម្បីរំលឹកគុណបុព្វបុរស ដើម្បីសុំសេចក្ដីសុខ សុំទឹកភ្លៀង និង ជាពិសេសដើម្បីសុំអ្នកតាមេសរជួយការពារសុវត្ថិភាព និង សន្តិសុខជូនប្រជាជន ។
ប្រាសាទព្រះវិហារច័ន្ទ
ស្ថិតនៅក្នុងស្រុកបាភ្នំ ។
ទំនប់ស្នេហ៍
ស្ថិតនៅក្នុងស្រុកបាភ្នំ ប៉ុន្តែទីនេះមិនទាន់មានការរៀបចំកែច្នៃ ឲ្យក្លាយទៅជារមណីស្ថានគួរជាទីទាក់ចិត្តនៅឡើយទេ ។
មជ្ឈមណ្ឌលភ្ញាស់កូនត្រីពូជភូមិបាទី
ឃុំពាមរក៍ ស្រុកពាមរក៍ ។
បូជនីយដ្ឋានបារមីបារាយណ៍អណ្តែត
ភូមិបារាយណ៍ សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។
តំបន់ចុងប៉ម
ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។
ប្រាសាទព្រៃដើមស្រុក
ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
កន្លែងតម្កល់ទូក ង វែងជាងគេលើពិភពលោក។
កន្លែងមើលសត្វស្លាបបឹងស្នេហ៍ទួលព័ន្ធតាឡី ស្រុកបាភ្នំ។
ស្ពានអ្នកលឿង
រមណីយដ្ឋានដីដុះ (ស្វាយភ្លោះ ពាមជរ)។
សួនសត្វតាដា
វាលស្រែក្បែរស្ពានអ្នកលឿង
ភូមិសុខារាវី